(ពោធិ៍សាត់)៖ មានអ្នកញៀនគ្រឿងញៀនចំនួន ១៥៨នាក់ ទទួលបានសេវាព្យាបាល និងបន្សាបគ្រឿងញៀន នៅមូលដ្ឋានសុខាភិបាលនានា ក្នុងខេត្តពោធិ៍សាត់ ក្នុងរយៈពេលជិត១ខែ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍អប់រំ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមមន្ទីរស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែក ប្រចាំខេត្តពោធិ៍សាត់។

មូលដ្ឋាលសុខាភិបាល ដែលបានផ្ដល់សេវាបន្សាបគ្រឿងញៀនទាំងនោះ រួមមាន៖ នៅស្រុកបាកានមាន ១២៣នាក់, ស្រុកសំពៅមាសមាន ១៤១នាក់, ស្រុកភ្នំក្រវ៉ាញមាន ១៧នាក់ សរុបទាំងអស់មាន ១៥៨នាក់ (ស្រី៧៦នាក់)៕