(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​អញ្ជើញជា​អធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។

និស្សិតជ័យលាភី ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃស្អែក រួមមាន និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ ថ្នាក់បរិញ្ញាបត្រ​ជំនាន់ទី១១ និង​ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១៣-១៤ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៤-២០១៥  នៅសាកលវិទ្យាល័យ​ធនធានមនុស្ស៕