(កោះកុង)៖ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកោះកុង និងដើម្បីរក្សាសុវត្តិភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា បានឆ្មក់ចូលទីតាំងចូលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២កន្លែង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្លាំងជំនាញបានឲ្យដឹងថា ការចុះបង្ក្រាប់បទល្មើសគ្រឿងញៀនទាំង២ទីតាំងនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួន៦នាក់ និងធ្វើការឆែកឆេររកឃើញគ្រឿងញៀនចំនួន៣៩កញ្ចប់ ស្មើ៦.៧២ក្រាម និងសម្ភារជក់មួយចំនួន។

កម្លាំងជំនាញបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៦នាក់ ១.មានឈ្មោះ ប៊ុន រឿន អាយុ៤២ឆ្នាំ ២-ឈ្មោះ លេខ ស្រីម៉ៅ ភេទស្រី អាយុ៤៥ឆ្នាំ ៣-ឈ្មោះ ហួត ឃៀន អាយុ៣២ឆ្នាំ ៤-ឈ្មោះ លី មឿន អាយុ២៤ឆ្នាំ ៥-ឈ្មោះ រ័ត្ន ប៊ុននូ អាយុ១៦ឆ្នាំ ៦-ឈ្មោះ ណន ស៊ីនិច អាយុ១៦ឆ្នាំ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕