(ភ្នំពេញ)៖ អគ្គរាជទូតថ្មីរបស់ប្រទេសកម្ពុជា ចំនួន៧រូប នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ នៅវិមានរដ្ឋសភា មុននឹងពួកគេទៅបំពេញបេសកកម្មរៀងៗខ្លួន នៅបរទេស។ នេះបើតាមការប្រកាសរបស់ នាយកដ្ឋានព័ត៌មានរដ្ឋសភា នៅថ្ងៃនេះ។

អគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់កម្ពុជា ដែលទើបតែងតាំងទាំងនោះមាន អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ប្រទេសឡាវ ប្រទេសឥណ្ឌូនេស៊ី ប្រទេសអាល្លឺម៉ង់ នៅប្រទេសឡាវ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងនៅសាធារណរដ្ឋសឹង្ហបុរី។

ខាងក្រោមនេះ ជាការប្រកាសរបស់រដ្ឋសភា៖