(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី៣នោះ​ មានអ្នកញៀនគ្រឿងញៀនចំនួន ៤៣២នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាល​នានា ក្នុងនោះមានករណីថ្មី ៧៦នាក់ និងករណីចាស់ ៣៥៦នាក់។

របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៤៣២នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ៣៣៩នាក់, ញៀនប្រភេទអាភៀនចំនួន ៩៣នាក់។ ក្នុងនោះ មានបុរស៤០១នាក់ និងស្រី៣១នាក់។

ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖