(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា លោក វ៉ាន់​ សារាយ កញ្ញា​ ឆេង សូរិយា កញ្ញា​ សំ ស្រីនីត និង លោក ពេជ្រ ប៊ុនសាយ៖

** ព័ត៌មានជាតិ (Cambodia News)
១៖ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ជួបគ្នាជាងពីរម៉ោង និយាយពីការពង្រីកមិត្តភាព និងការអភិវឌ្ឍ
២៖ គណបក្សប្រឆាំង សម្រេចកែប្រែលក្ខន្តិកៈប្រការ៤៧ថ្មីឡើងវិញ ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន ដោយមិនកំណត់រយៈពេលដូច​មុនទេ
៣៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភា ជំរុញឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី ចូលបំភ្លឺជូនតុលាការ ដើម្បីកុំឱ្យជាន់ដាន លោក កឹម សុខា
៤៖ សមត្ថកិច្ចថៃ ជួយសង្រ្គោះ​ពលករខ្មែរ ៦៥នាក់ ដែល​មេខ្យល់ឃាំង​ទុកក្នុងអគារ​មួយ នៅផ្សារ​ឥណ្ឌូចិន ស្រុកអារញ្ញព្រះថេប
៥៖ គ្រោះធម្មជាតិរន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋអស់ជាង១ពាន់ខ្នង សម្លាប់មនុស្ស១២នាក់ នៅរយៈពេល៤ខែនេះ
៦៖ លិខិតមិត្តអ្នកអាន៖ តើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ហ៊ានចូលទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការឬអត់?
៧៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើតំណាងរាស្រ្តទាំងពីរមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះជាបទល្មើស​ជាក់ស្តែង «បទបដិសេធក្នុងការចូលខ្លួន» តុលាការអាចចេញដីកាកោះហៅតំណាងរាស្រ្តបាន !
៨៖ អ្នកនាំពាក្យបក្សប្រឆាំង៖ ករណីលោកស្រី មូរ សុខហួរ និងលោក ឡុង រី ចូលបំភ្លឺ ឬមិនចូល គណបក្សសង្រ្គោះជាតិទុកសិទ្ធិឲ្យសាម៉ីខ្លួនជាអ្នកសម្រេច
៩៖ តារាសិចស៊ី ដេននី ខ្វាន់ រង​ការ​​​ពិន័យ​​រយៈ​​ពេល​១​​ឆ្នាំ ពី​ក្រសួង​វប្បធម៌ មិន​ឲ្យ​​សម្ដែង និង​មាន​សកម្មភាព​អ្វី​ទាំង​អស់​​​ក្នុង​សិល្បៈ

** ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ មិនខ្វល់ការព្រមានរបស់អាមេរិក» នៅថ្ងៃខួប៨៥ឆ្នាំកងទ័ពរបស់ខ្លួន!
២៖ ថ្ងៃខួប៨៥ឆ្នាំនៃកំណើតកងទ័ព កូរ៉េខាងជើង ប្រកាសទុកផ្លូវពីរឲ្យសហអាមេរិកជ្រើសរើស នោះគឺព្រមចុះចាញ់តាមផ្លូវនយោបាយ ឬចុះចាញ់ដោយសារសង្គ្រាម
៣៖ ប្រធានាធិបតី ដូណាល់ ត្រាំ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែរៀបចំដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរថ្មីបន្ថែមទៀតលើកូរ៉េខាងជើង
៤៖ នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson!
៥៖ ទីបំផុតអាមេរិក សម្រេចដាក់ទណ្ឌកម្ម លើបុគ្គល២៧១នាក់ ជុំវិញការវាយប្រហារដោយអាវុធគីមី នៅប្រទេសស៊ីរី!
៦៖ FIFA កំពុងជួបវិបត្តិដៃគូឧបត្ថម្ភ មុនព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីចាប់ផ្តើមឆ្នាំក្រោយ