(ភ្នំពេញ)៖ មជ្ឈមណ្ឌលបំប៉នក្រៅប្រព័ន្ធគូម៉ុន (Kumon) ដែលជាមជ្ឈមណ្ឌលបំប៉នអន្តរជាតិធំជាងគេក្នុងពិភពលោក បានបើកសម្ភោធមជ្ឈមណ្ឌលរបស់ខ្លួនហើយ នៅក្នុងសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសសាខាទី៥០។

វិធីបង្រៀនរបស់គូម៉ុន បានចាប់កំណើតនៅឆ្នាំ១៩៥៤ ក្នុងប្រទេសជប៉ុន មានប្រភពចេញពីសេចក្តីស្រឡាញ់របស់ឪពុកម្នាក់ ចំពោះកូនខ្លួន ហើយឥឡូវនេះ បានរីកសាយទៅក្នុងប្រទេសចំនួន៥០ និងមានសិស្សជាង៤លាននាក់ទូទាំងពិភពលោក។

អ្នកស្រី សុចច័ន្ទពិសី ជានាយិការមជ្ឈមណ្ឌលបឹងកេងកង មានប្រសាសន៍ថា «តាមវិធីសាស្រ្តគូម៉ុន យើងអាចដឹងពីសមត្ថភាពពិត(ខ្លាំងឬខ្សោយ) របស់សិស្ស ហើយយើងនឹងអភិវឌ្ឍន៍សមត្ថភាព និងជំនាញរបស់ពួកគាត់ តាមរយៈគម្រោងសិក្សាផ្ទាល់ខ្លួនម្នាក់ៗ»។

ព័ត៌មានលម្អិត សូមទំនាក់ទំនងចុះឈ្មោះ ៖ +855 99310232៕