(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកសរុបការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

សន្និបាតបូកសរុបការងារនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ការិយាល័យ ថ្នាក់ផ្នែករបស់នាយកដ្ឋាន ស្នងការរងនគរបាលរាជធានី-ខេត្ត និងប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស សរុបចំនួន១៦០រូប៕