(បាត់ដំបង)៖ ខ្យល់កន្ត្រាក់នៅតែបន្តវាយប្រហារមូលដ្ឋានប្រជាពលរដ្ឋ​ ជាបន្តបន្ទាប់ នៅភូមិសួស្តី ឃុំតាលាស់ និងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានភ្លៀងលាយខ្យល់កន្រ្តាក់ បានបណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៩ខ្នង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

តាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិសួស្តី ឃុំតាលាស់ និងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង មានភ្លៀង និងខ្យល់កន្រ្កាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះដួល និងប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន១៩ខ្នង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បន្ទាប់ពីមានភ្លៀង និងខ្យល់កន្រ្តាក់ជាបន្តបន្ទាប់មក អាជ្ញាធរស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងឲ្យបានជ្រាបទាំងអស់គ្នាថា នៅក្នុងអំឡុងខែមេសានេះ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះពេលភ្លៀងដែលមានលាយឡំ និងខ្យល់កន្រ្តាក់ ពិសេសផ្គររន្ទះ បានបង្កឲ្យមានការប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ ដាច់ដោយកន្លែង និងអាចផ្តាច់យកអាយុជីវិតជាយថាហេតុ៕