(ភ្នំពេញ)៖ នៅក្នុងលិខិតដែលជាសេចក្តីសម្រេចរបស់រដ្ឋសភា​ កាលពីឆ្នាំ២០១៦ បានបង្ហាញឈ្មោះ «ជំនួយការ» ផ្លូវការ និងអ្នកបើកបររបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងលោក ឡុង រី អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។

នៅក្នុងលិខិតរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦​ បានសម្រេច៖

១៖ លោក ឡុង ប្ញទ្ធារត្នន៍ ជាជំនួយការ និងលោក មុត បុណ្ណារុង ជាអ្នកបើកបររបស់ ឯកឧត្តម ឡុង រី អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
២៖ អ្នកស្រី ណែវ ស៊ីអ៉ីម ជាជំនួយការ និងលោក ថៃ ចាន់ធា ជាអ្នកបើកបររបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង។

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋសភា កាលពីឆ្នាំ២០១៦៖