(ភ្នំពេញ)៖ លោកឧត្តមសេនីយឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ អញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធន៍ដល់សិក្ខាកាមនគរបាលសរុប១៣២នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានណែនាំដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ពេលត្រលប់ទៅកាន់អង្គភាពវិញត្រូវយកចិត្តទុកដាក់ឃើញថែរក្សាសុខទុក្ខប្រជាពលរដ្ឋ។

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍដល់ការសិក្សា លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានផ្តល់ជាអំណោយនៅសម្ភាៈ ជាកុំព្យូទ័រចំនួន៣គ្រឿង ដល់សាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជាផងដែរ៕