(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៩៩នាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាស្រ្ដនៃកម្ពុជា អម​ដំណើរ ដោយលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការ​ក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក សំរិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់, លោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី, លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់ , លោក លី ច័ន្ទតុលា ​ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំវាលពង់ សាខាសកម្មជនក្រុមការងារយុវជនកម្ពុជារាជធានីភ្នំពេញ លោក អោន វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ងួន វាសនា អភិបាល
ស្រុកឧដ្ដង្គ ខេត្តកំពង់ស្ពឺ សហភាពសហ​ព័ន្ធ​យុវជនកម្ពុជាស្រុកឧដ្ដង្គ ខេត្តកំពង់ស្ពឺ ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំ វាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ សរុបចំនួន៣៤៤៨នាក់  ក្នុងនោះ ស្រ្ដីចំនួន២៣២៤នាក់។

ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានធ្វើការពិនិត្យជំងឺកុមារ៤១៥នាក់ ជំងឺផ្លូវចិត្ត២០៦នាក់ ជំងឺរោគ​ស្រ្ដីចំនួន៥៧៤នាក់ ជំងឺឬដូងបាតចំនួន៣៣២នាក់ ជំងឺទឹកនោមផ្អែមចំនួន៧៥នាក់ ជំងឺផ្លូវដង្ហើមចំនួន២១១នាក់ ជំងឺទូទៅ​ចំនួន៩៦១នាក់ ជំងឺមាត់ធ្មេញចំនួន២៥៧នាក់ និង អេកូសាស្រ្ដចំនួន៤១៧នាក់ ដោយសរុបទាំងអស់ចំនួន៣៤៤៨នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

អ្នកស្រី អាត ប្រជាពលរដ្ឋដែលរស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន សូមថ្លែងអំណរ​គុណ​​ យ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកផ្ទាល់ក្នុងការសួរសុខទុក្ខ ក៏ដូចជាបាននាំ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ដែលបានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ»។

អ្នកស្រីបន្តថា «ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយណាស់ ដែលបានក្រុមគ្រូពេទ្យចុះមកជួយ ដល់អ្នកស្រុក។ ការជួយនេះបានជួយ​កាត់បន្ថយ បន្ទុកជាច្រើនដល់ក្រុមគ្រួសារ របស់ខ្ញុំក៏ដូចជាអ្នកស្រុក កាត់បន្ថយការចំណាយថវិកា និងជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាពលរដ្ឋក្នុងស្រុកបរសេដ្ឋទាំងអស់»

អ្នកស្រីបន្ថែមថា «ខ្ញុំសូមថ្លែអអំណរគុណយ៉ាងជ្រាលជៅ្របំផុតដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកសួរសុខប្រជាពលរដ្ឋផ្ទាល់ នៅថ្ងៃនេះខ្ញុំសូមឲ្យវត្ថុសាកសិទ្ធទាំងឡាយជួយបីបាចថែរក្សា ឯកឧត្តម និងក្រុមគ្រួសារឲ្យបានសុខភាពល្អ និងមានសេចក្ដីសុខក្នុង ក្រុមគ្រួសារ»

លោក សារឿនប្រជាពលរដ្ឋ បាននិយាយថា «ខ្ញុំមានជំងឺប្រចាំកាយច្រើនមុខណាស់ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តបានផ្ដល់ថ្នាំព្យាលបាល ឲ្យខ្ញុំក៏ដូចជាអ្នកស្រុក ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាជ្រាលជ្រៅបំផុត ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកបានចុះមកសួរសុខទុក្ខផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងស្រុកខ្ញុំនេះ ហើយខ្ញុំសូមឲ្យទេវតាតាមថែរក្សា ឯកឧត្តមក៏ដូចជា សម្ដេចតេជោ ហ៊ុន សែនជួបប្រទេសតែសេចក្ដីសុខចំរើនគ្រប់ពេលវេលា និងថ្លែងអំណរគុណ ទៅដល់ក្រុមគ្រូពេទ្យដែលផ្ដល់ថ្នាំដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យរស់រានមានជីវិត»

លោកបន្ដទៀតថា «ខ្ញុំពិតជាចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន​ ម៉ានី ចុះមកព្យាបាលប្រជាពលរដ្ឋ ឲ្យបានញឹកញាប់ ព្រោះប្រជាពល​រដ្ឋមានអារម្មណ៍ សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង»

សូមបញ្ជាក់ថា រយៈពេល៥២ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥៩៤នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃចំនួន៧០លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៨៨៥៥៨នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៧។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស៕