(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានអះអាងថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ មានភាពវិជ្ជមាន ដោយសារតែគ.ជ.ប មានលក្ខណៈប្រសើរជាងមុន។  

លោក កឹម សុខា បានអះអាងបែបនេះ ខណៈដែលលោក ចូលរួមនៅក្នុងវេទិកាសំណេះសំណាលជាមួយ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។ លោក កឹម សុខា បានលើកឡើងអំពីចំណុចវិជ្ជមានចំណុចមួយចំនួន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕