(ឧត្តរមានជ័យ)៖ មន្រ្តីនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិគោល ឃុំក្រសាំង មានខ្យល់កន្ត្រាក់លាយលំនឹងភ្លៀង បានវាយប្រហារផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង តែសំណាងគ្មានអ្នករងរបួសនោះឡើយ។

សេចក្តីរាយការណ៍បន្តថា ផ្ទះរងគ្រោះដោយសារតែខ្យល់កន្ត្រាក់ ទី១ ឈ្មោះ ខូត ម៉ូវ ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះឈើ ប្រក់ស័ង្កសី របើកដំបូលទាំងស្រុង ទី២ ឈ្មោះតែ ហោន ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះឈើ ប្រក់ស័ង្កសី របើក៥សន្លឹក និងទី៣ ឈ្មោះ យឹម ថា ភេទប្រុសអាយុ៥១ ឆ្នាំផ្ទះឈើ ប្រក់សង្កសី របើក៥សន្លឹក។

នៅពេលនេះ អាជ្ញាធរស្រុកចុងកាល និងកម្លាំងប្រដាប់អាវុធ បានចុះអន្តរាគមន៍ និងរុះរើជួសជុលផ្ទះពលរដ្ឋដើម្បីស្នាក់នៅបន្តទៀត៕