(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំសន្និបាត​បូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្ត ឆ្នាំ២០១៧ របស់ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម រយៈពេល​៣ថ្ងៃកន្លងមក នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីក្រសួង មានរៀបចំ​ពិធីបំពាក់គ្រឿង​ឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោម​ឱវាទ​ក្រសួង ដែលបានខិតខំ យកអស់កម្លាំង​កាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ នារយៈពេល​កន្លងមក។

ពិធីនេះ​ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការបំពាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងចំនួន ៧៦៨រូប ក្នុងនោះរួមមាន៖

* មេដាយជាតូបការ ០៧រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ១០រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ០៤រូប
* មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ០៨រូប
* មេដាយមុនី​សារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ០១រូប
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា ០៣រូប
* មេដាយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ១០រូប
* មេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ០៣រូប
* មេដាយសុវត្ថារា ថ្នាក់មហាសេនា ០៣រូប
* មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ ១៦រូប
* មេដាយសុវត្ថារា ថ្នាក់សេនា ១៩៧រូប
* មេដាយសុវត្ថារា ថ្នាក់អស្សឬទ្ធិ ៣៥៥រូប
* មេដាយមាសការងារ ១១១រូប
* មេដាយប្រាក់ការងារ ៤០រូប៕