(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាផ្ទាល់ឲ្យកម្លាំងនគរបាល បន្តបើកប្រតិបត្តិការចុះបង្ក្រាប បទល្មើសគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងបានដកហូតថ្នាំញៀនចំនួន៦កញ្ចប់ ព្រមទាំងវត្ថុតាងជាច្រើនទៀត។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា សង្ស័យទី១.មានឈ្មោះ អ៊ុក ស្រីណា ភេទស្រី អាយុ២៧ឆ្នាំ ដកហូតបានថ្នាំម៉ាទឹកកក ១កញ្ចប់, ទី២.មានឈ្មោះ ធី ឆៃ អាយុ២៥ឆ្នាំ ដកហូតបានថ្នាំម៉ាទឹកកក ១កញ្ចប់ និងទី៣.មានឈ្មោះ ងូវ ទី អាយុ១៧ឆ្នាំ ដកហូតបានថ្នាំម៉ាទឹកកក ៤កញ្ចប់ ដែលប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់នោះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង និងបញ្ជូនទៅបន្តនីតិវិធី នៅសាលាដំបូងខេត្តព្រះសីហនុ រួចរាល់ហើយ៕