(ភ្នំពេញ)៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវ២០១១ ជិតផ្សារបឹងឈូក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ កំពុងចេញជួយអន្ដរាគមន៍។

ភា្នក់ងារ ​Fresh News ប្រចាំខណ្ឌសែនសុខ បានរាយការណ៍ជាបឋមថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាផ្ទះលក់ពូក៕