(ភ្នំពេញ)៖ នៅវេលាម៉ោង០៩៖០០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ លោក ឡុង វី អ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ (CNRP) និងលោកស្រី មូរ សុខហួរ រួមទាំងសហការី ចំនួន០៣រូបទៀត នឹងចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅមណ្ឌលកែប្រែទី១ ឬហៅថា ពន្ធនាគារព្រៃស។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

លិខិតខាងលើបញ្ជាក់ថា ជនជាប់ឃុំទាំង១៦នាក់ ដែលជាសកម្មជនរបស់បក្សប្រឆាំងនោះ រួមមាន៖ លោក ហុង សុខហួរ, លោក អ៊ុ សំអាន, លោក មាជ សុវណ្ណារ៉ា  រួមទាំងសកម្មជន១៤នាក់ផ្សេងទៀត៕