(ភ្នំពេញ)៖ បន្ទាប់ពីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា រួចមក តើលោកអ្នកទទួលបានសំណាងហេងៗ​អ្វីខ្លះ? អ៊ីចឹង! សូមកុំភ្លេចកម្មវិធីពិសេស នៃការផ្តល់ជូនដោយ​ក្រុមហ៊ុន អ័រគីដេវីឡា សំរាប់កម្មវិធី «ពងមាន់មាសនាំសំណាង» ដែលនឹងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នេះហើយ!។ លោកអ្នកនឹងទទួលបានរហូតដល់ ១៤,២៥០ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ខែមេសា ដោយទទួលបានការបញ្ចុះតំលៃពិសេស ជាមួយការចាប់ពងមាន់មាសនាំសំណាង ដែលមានទឹកប្រាក់រហូតដល់ ១ពាន់ដុល្លារ។ ដោយគ្រាន់តែកក់ ឬជាវនូវប្រភេទផ្ទះអាជីវកម្ម ហ្សបហោស ផ្ទះវីឡា ខុនដូ ឬ ដីឡូតិ៍ ពីគម្រោងណាមួយរបស់ អ័រគីដេវីឡា។ ជាវកាន់តែច្រើន មានឱកាសទទួលសំណាង​កាន់តែច្រើន!។

ដូច្នេះ សំរាប់លោកអ្នក ដែលមិនទាន់ក្លាយជាម្ចាស់ខុនដូ ឬផ្ទះណាមួយ ពីក្រុមហ៊ុន អ័រគីដេវីឡា, តើលោកអ្នកនៅរង់ចាំអីទៀត? ចង់ដឹងថា តើគម្រោងនីមួយៗ របស់ក្រុមហ៊ុន អ័រគីដេវីឡា ឬ ជាពិសេសការិយាល័យលក់ ខុនដូ ដឹរ៉ូយ៉ាល់ អស្ចារ្យយ៉ាងណានោះ សូមអញ្ជើញទៅកាន់ការិយាល័យ៖

1. ការិយាល័យលក់ គម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់៖ ផ្លូវ ២០០៤ (ម៉ៃដា), ក្បែរសាលាអន្តរជាតិណរប្រ៊ីជ។ ព័ត៌មានបន្ថែម៖ 088 758 5555 / 096 758 5555

2. ការិយាល័យលក់ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី៖ ផ្លូវជាតិលេខ 6A, សង្កាត់ជ្រោយចង្វារ ក្បែរស្ពានទី១។ ព័ត៌មានបន្ថែម៖ 061/ 085/ 095 388 388។

បច្ចុប្បន្ន ក្រុមហ៊ុន កំពុងដំណើរការសាងសង់ គម្រោងទី២ និងគម្រោងទី៣៖

គម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់ តាមបណ្តោយផ្លូវ​២០០៤ ដែលមានផ្ទះអាជីវកម្ម និងវីឡាធំៗជាច្រើនប្រភេទ ជាមួយរចនាបទដ៏ថ្លៃថ្នូរ និងទាន់សម័យ ប្រកបដោយគុណភាពរឹងមាំ។ អ្វីកាន់តែពិសេសនោះ នៅចំកណ្តោលគម្រោងនេះ នឹងលេចចេញនូវគម្រោង អាគារខុនដូ ORKIDE THE ROYAL CONDOMINIUM ចំនួន ៦អាគារ ដែលមានផ្សារទំនើបលំដាប់ អន្តរជាតិចំនួន ២ ជាន់ និងសួនលំហែកាយនៃអាងហែលទឹកទំហំ ៣.២ហិកតា ផងដែរ។ ខុនដូនេះ គឺបង់ត្រឹមតែ ៧៣៨ ក្នុង១ខែ ដោយមិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់​ឡើយ។

​គម្រោង ទី៣ គឺ អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ជាគម្រោងទីក្រុងធម្មជាតិថ្មី១ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា មានទំហំជាង១៤០ហិកតា ក្នុងសង្កាត់ជ្រោយចង្វារ បន្ទាប់ពីស្ពានទី១ ក្បែរទីក្រុងបំផុត។ គម្រោងនេះ មានផ្ទះជាច្រើនប្រភេទ តំលៃសមរម្យ ហើយក្នុងនោះ ក៏មានការលក់ជាប្រភេទដីឡូតិ៍ តំលៃចាប់ពី ៣២៥/ម៉ែត្រការ៉េ ផងដែរ៕