(ភ្នំពេញ)៖ ទីបំផុត ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone ព្រមបង្ហាញនូវ តម្លៃពិតប្រាកដរបស់ Huawei P10 & P10 plus នៅលើទីផ្សារកម្ពុជា រួមជាមួយនឹង កម្មវិធីកុម្ម៉ង់ទុកមុន ដ៏ភ្ញាក់ផ្អើលមិនធ្លាប់មាន។

Huawei P10 និង P10 Plus គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ ដើមឆ្នាំ ២០១៧ របស់ក្រុម​ហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទ​ពិភពលោក ឆ្នាំ ២០១៧ (MWC) និងទទួលបាន ២៣ពាន់រង្វាន់​ថែមទៀត។ ឥឡូវនេះ Huawei នៅកម្ពុជា ប្រកាសជាផ្លូវការទទួល កុម្ម៉ង់ទុកមុន សម្រាប់អធិរាជ​ស្មាតហ្វូន កាម៉េរ៉ាភ្លោះ Huawei P10 តម្លៃ​៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយមានបន្ថែមនូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន Original Huawei View Cover, Original Huawei Selfie Stick, Original Huawei Power Bank 5,000mAh និង USB Connector (Type B, Type C & Wire) មួយឈុត ដែលមានតម្លៃសរុប ជាទឹកប្រាក់រហូតដល់ទៅជាង ១០០ដុល្លារ។ ក្រៅពីនេះ ក៏មានបន្ថែមនូវ ស៊ីមកាត Cellcard លេខពិសេស រីករាយក្នុងការប្រើប្រាស់ Internet ដោយឥតគិតថ្លៃ 8 GB /​១ ខែ រយៈពេលដល់ទៅ ៦ខែ។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ Huawei នៅកម្ពុជាបានឲ្យដឹងថា «អតិថិជនHuawei អាចធ្វើការកុម្ម៉ង់ទុកមុន សម្រាប់ ស្មាតហ្វូនស៊េរីថ្មីបំផុត ប្រចាំឆ្នាំ ២០១៧ គឺ Huawei P10 & P10 Plus ដោយគ្រាន់តែ កក់ប្រាក់ ៥០ ដុល្លារ តាមបណ្តាហាងធំៗ ដែលមានស្លាកសញ្ញា Huawei ហាងធំៗដែលជាដៃគូស្មោះត្រង់ និងមានបុគ្គលិក ហ៊ួរវ័យ ។ កម្មវិធីកុម្ម៉ង់ទុកមុន សម្រាប់​ស្មាតហ្វូនស៊េរីថ្មី Huawei P10 & P10 Plus ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ២៦ មេសា២០១៧ ឬអស់ពីស្តុកប៉ុណ្ណោះ!»

គួរកត់សំគាល់ផងដែរថា លក្ខណៈពិសេស ដែលនាំឲ្យ Huawei P10 និង P10 Plus រឹតតែលេចធ្លោរ នោះគឺ មាន ៤ចំនុច (១) គុណពភាពកាម៉េរ៉ាភ្លោះ រឹតតែច្បាស់ រឹតតែលេខធ្លោរតែមួយគត់ ដែលស្មាតហ្វូនម៉ាកមិនមាន ឬមិនមានសមត្ថភាពដល់ ពោលគឺឡេន ឡៃការ ៣ គ្រាប់ ភ្លោះពីរពីក្រោយ (20MP/12MP) និងឡេនឡៃការមួយខាងមុខ សែលហ្វី (8MP)។ (២) សិល្បៈក្នុងការចនារូបរាងពេញប្រណិតភាព តួផលិតដោយវត្ថុធាតុដើមកាត់ពីគ្រាប់ពេជ្រ ងាយស្រួលចាប់កាន់ រលោង ចាំង មិនឆ្កូត ពេញប្រណិតភាព សោភណ្ឌ័ភាព រឹតតែទាក់ទាញ រឹតតែលេចធ្លោរ គ្រប់ជ្រុង និងពណ៌ដ៍រឹតតែទាក់ទាញ រឹតតែលេចធ្លោរ។ (៣) ថាមពលថ្មធំប្រើបានយូរ និងសាក់ថ្មឆាប់រហ័សបំផុត សាកកន្លះម៉ោង ប្រើបានពេញ ១ ថ្ងៃ និង (៤) ល្បឿន CPU ស៊េរីចុងក្រោយបំផុត លឿនបំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែមនូវ GPU Mali-G71 រួមជាមួយនឹងល្បឿនអ៊ិនធើណិត រហូតដល់ 4.5G LTE និងស៊ីមពីរ ដែលអាចបន្ថែមម៉េម៉ូរីខាងក្រៅ រហូតដល់ 256GB ។

Huawei P10 /Huawei P10 Plus អនុញ្ញាតឲ្យអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistics Effect ហាយក្លាស អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ monochrome ស្រមោលពន្លឺ Bokeh ឬផ្ទៃព្រាល Depth of Field ឬ Wide Aperture ដែលកាម៉េរ៉ាបំពាក់ជំនាញ Leica ជំនាន់ទី ២ (P10 ឡេនឡៃការប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃការប្រភេទ Summilux H F/1.។ កំពូលស្មាតហ្វូនទាំងពីនេះ បំពាក់កាម៉េរ៉ាមុខសែល​ហ្វី ឡេន Leica ដំបូងបង្អស់ផ្តិតយករូបភាពកាន់តែ​ ដិតច្បាស់ គ្រប់ចំណុច កំរិត aperture កាន់តែធំ មុខងារជំនួយក្នុងការថត ជួយពណ៌ និងរូបបែបសិល្បៈស៊ីវិល័យ បែបធម្មជាតិស្រស់ពិតៗ ពណ៌ក្លាសិកបែបឡៃការ បច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដង ក្នុងការថតរូបរឹតតែច្បាស់ដិតគ្រប់ចំណុច ថតរូបពេញយប់ រឺកន្លែងខ្សោយពន្លឺ (Super Low Light) រួមជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង (OIS) ។

Huawei P10 មានបីពណ៌គឺ ពណ៌មាស ពណ៌ខ្មៅ និង ពណ៌ទឹកប៊ិច & P10 Plus មាន ២ ពណ៌គឺ ពណ៌មាស និងពណ៌ទឹកប៊ិច សម្រាប់អតិថជនកម្ពុជាធ្វើការជ្រើសរើស។

ព័ត៌មានបន្ថែមអំពីកម្មវិធីកុម្ម៉ង់ទុកមុន Huawei P10 & P10 Plus: https://youtu.be/SzjddSSqIQw