(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៧ (៣ខែដំបូង) កម្ពុជាបាននាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត ត្រឹមតែ៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

របាយការណ៍បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន១៦៦,៦៧៨តោន កើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន១៦២,២២០តោន។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺការនាំចេញអង្កររបស់កម្ពុជាក្នុងខែមីនា ឆ្នាំ២០១៧ បានធ្លាក់ចុះ១៦ភាគរយវិញ ខណៈការនាំចេញនៅ២ខែដំបូងឆ្នាំនេះ បានកើនឡើង។ របាយការណ៍បញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន៥៧,១២៧តោនធ្លាក់ចុះ១៦ភាគរយ ដែលខែមីនា ឆ្នាំ២០១៦ នាំចេញបានចំនួន ៦៦,២៧៥តោន៕

សូមអានរបាយការណ៍ទាំងស្រុង៖