(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៧ (គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៦ ខែមេសា) គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៩៥ករណី ស្លាប់មនុស្ស៤៣នាក់ ខណៈមនុស្ស១០២រងរបួសធ្ងន់ និង៧៧នាក់របួសស្រាល នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៦ ខែមេសានេះ។

របាយការណ៍ដដែលបានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីនេះ បានថយចុះបើធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ទាំងចំនួយគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងអ្នករបួស។  

របាយការណ៍បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន អ្នកបើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេកជាដើម៕

សូមអានរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈទាំងស្រុង៖