(សៀមរាប)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល​ខេត្តសៀបរាម ចាប់បានជនជាតិវៀតណាម៣ ដែលលូកហោប៉ៅភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ។

មន្ដ្រីនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៣នាក់នេះ ទី១៖ ឈ្មោះ LAM THI HUE ភេទស្រី, ទី២៖ ឈ្មោះ LE THANH BINH ភេទប្រុស, ទី៣៖ ឈ្មោះ HOANG MINH PHUONG ភេទប្រុស។

មន្ដ្រីនគរបាលដដែល បញ្ជាក់ថា តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពួកគេតែងតែដើរធ្វើសកម្មភាព លូកហោប៉ៅ លួចទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យធំៗ តាមបណ្ដាប្រទេសនានាក្នងអាស៊ាន ដូចជា ថៃ ឡាវ ជាដើម។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់៕