(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា នៅតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអតិបរមាចាប់ពី៣២ដល់ ៣៧អង្សាសេ ខណៈអាចនឹងមានភ្លៀងកក់ខែផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា «បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា បច្ចុប្បន្នកម្រិតសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះ អាចនឹងភ្លៀកកក់ខែ នៅតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងកក់ខែពីតិចទៅច្រើន»

សូមអានព័ត៌មានលម្អិត សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ ខាងក្រោមនេះ៖