(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់! ស្រ្តីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំបើកបុក និងគៀបជាប់បង្គោលភ្លើងបណ្តាលឲ្យដាច់ជើងម្ខាង រងរបួស យ៉ាងធ្ងន់ធ្ងរ​ នៅវេលាម៉ោងជិត១២ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្ដុំកន្លែងលក់សាច់ក្រក ស្ថិតក្នុងសង្កាត់កំពូល ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។

សេចក្តីការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ស្រ្តីរងគ្រោះអាយុជាង២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បុកគៀប​ជាប់​នឹងបង្គោលភ្លើង បណ្ដាលឲ្យ​​ដាច់ជើងមួយ​កំណាត់ ភ្លាមៗនៅនឹងកន្លែងកើត។ ជនរងគ្រោះមានឈ្មោះ ធន ណយ ជាកម្មការិនីរោចក្រ នៅក្រុមហ៊ុន ស៊ីមី (ខេមបូឌា) វ៉ាយរឹង ស៊ីស្ទឹម។ ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។

សូមស្តាប់សេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ៖