(ក្រចេះ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងឲ្យដឹងថា នៅពេល​ដែលវិស័យធនាគារកាន់តែរីកចំរើន ខ្លាំងឡើងៗ នោះសេដ្ឋកិច្ចជាកាន់តែមានភាពរឹងមាំ និងល្អប្រសើរ។

ការថ្លែងរបស់លោកទេសាភិបាលបែបនេះ ធ្វើឡើងក្នុងកិច្ចជំនួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តស្ទឹងត្រែង។

ក្នុងនោះផងដែរ លោក ជា ចាន់តូបាន ក៏បានបានជំរុញឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា សាខាខេត្តស្ទឹងត្រែង​បន្តពង្រឹងការងារ​របស់​ខ្លួនបន្ថែមទៀត ពិសេសការធ្វើប្រតិបត្តិការសេវាជូនអតិថិជន ដើម្បីផ្ដល់ជំនឿទុកចិត្តមកលើ​ធនាគារក៏ដូចគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាននានាទៀត ដែលកំពុងមានវត្តមាននៅក្នុងខេត្ត ។

លោក ឡឹក ធី នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែង វិស័យសេដ្ឋកិច្ច​មានការរីចម្រើនជាបន្តបន្ទាប់ ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម  និង ទេសចរណ៏ ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងដំណើការក្នុងការធ្វើប្រតិបត្តិការ ជាមួយធនាគារប្រកបដោយប្រសិទ្ធភាព និងការទំនុកចិត្ត ដែលក្នុងនោះ​រួមមាន កាសហការ​ជាមួយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារកាណាឌីយ៉ា ភិអិលស៊ី ធនាគារស្ថាបនា និងមីក្រូហិរញ្ញវត្ថុ​ទទួលបា្រក់បញ្ញើមានចំនួន៦ អេអឹមខេ ប្រាសាក់ អម្រឹត ហត្ថាកសិករ វីសិនហ្វាន និងក្រេឌីត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយចំនួនទៀត ។

លោកបានឲ្យដឹងទៀតថា ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋខេត្ត ក៏មានភ្នាក់​ងារ​ផ្ទេរបា្រក់ចំនួន៦៣ ភ្នាក់ងារផងដែរ ក្នុងនោះមាន វីង ទ្រូម៉ានី អ៊ីម៉ានី អេអឹមខេ និង លីហួរ ព្រមទាំងអង្គការ​ក្រៅរដ្ឋា​ភិបាល​ជាតិ អន្តរជាតិ ហើយសាខាធនាគារជាតិនៃកម្ពុជា កំពុងតាមដានដល់បណ្តាអង្គការ ដែលបានផ្តល់ប្រាក់កម្ចី ដល់ប្រជាពល​រដ្ឋក្នុងខេត្តយ៉ាងយកចិត្តទុកដាក់បំផុត ។

ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួល និងកាន់តែមានការជឿទុកចិត្តមក លើប្រពន្ធ័ធនាគារនៅកម្ពុជា នោះធនាគារជាតិ​នៃកម្ពុជា សាខាខេត្តស្ទឹងត្រែង បានធ្វើការប្ដូរប្រាក់ទក់ រហែកចាស់និង សឹករិករិលគ្រប់ប្រភេទ ជូនអតិថិជនបានក្នុងឱកាស​ខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ គិតមកដល់ថ្ងៃទី២៤ មីនានេះ បានចំនួនជាង ៤០,៦៤០,០០០ លានរៀល ។

ពាក់ព័ន្ធការងារនេះដែរ លោក ជា ចាន់តូ បានជំរុញឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជាសាខាខេត្តស្ទឹងត្រែង បន្តពង្រឹងការងារ​របស់ខ្លួន​បន្ថែមទៀតពិសេស ការធ្វើប្រតិបត្តិការសេវាជូនអតិថិជន ដើម្បីផ្ដល់ជំនឿទុកចិត្តមកលើធនាគារ ក៏ដូចគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាននានាទៀត ដែលកំពុងមានវត្តមាននៅក្នុងខេត្ត ។

លោកក៏បានបញ្ជាក់ទៀតថា និងថ្លែងអំណរគុណការយកចិត្តទុកដាក់របស់មន្រ្តីយើង និងបានណែនាំដល់មន្ត្រីបុគ្គលិកយើង ត្រូវខិតខំផ្សព្វផ្សាយសេចក្តីថ្លែងការណ៏រវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ​បានដឹង កុំឲ្យមានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន​ជនបទទាំងអស់នៅកម្ពុជាជារបស់រដ្ឋ តាមពិតគឺជារបស់ឯកជន ហើយដើម្បីឈានទៅសម្រេចកិច្ចការនេះ បានមន្ត្រីទាំង​អស់ត្រូវ​ប្រកាន់ឲ្យ បានខ្ជាប់ខ្ជួនការសាមគ្គីភាពផ្ទៃក្នុង គោរពនិងអនុវត្តដោយការទទួលខុសត្រូវ តាមតួនាទីភារៈកិច្ច និងត្រូវខិតខំក្រេបយកនូវពុទ្ធិថ្មីៗបន្ថែមទៀត ៕