(សៀមរាប)៖ កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ដែលប្លែក និងអស្ចារ្យគឺកម្មវិធី «ANCHOR BEACH CARNIVAL 2017» ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០១៧ ដែលនិងប្រព្រឹត្តទៅ នៅទីលានអង្គរឃ្យុងយូ ខេត្តសៀមរាប។

ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ នឹងមានការសម្តែងក្បាច់រាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យ ពីអ្នករាំបុរសដ៏សង្ហារ១០នាក់ និងនារីស្រស់ស្អាតចំនួន១០នាក់ រួមជាមួយនឹងការតុបតែងសម្លៀកបំពាក់រោមសត្វ គួរឲ្យទាក់ទាញ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់ អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗដូចជា៖ បាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។

ទន្ទឹមនិងនោះ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ «ANCHOR BEACH CARNIVAL 2017» និងការពិសាស្រាបៀរ ក៏ដូចជាពិសារពេលល្ងាច នៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុន រាល់ការជាវស្រាបៀរអាន់ឆ័រ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

ហើយអ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រី ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា៖ កញ្ញា ឪក សុគន្ធកញ្ញា, លោក ឆាយ វីរៈយុទ្ធ, លោក NIKO, លោក Step, លោក ជីដេវីដ, លោក ថែលថៃ, កញ្ញា លាង សុផាឡែន, កញ្ញា សួស វិហ្សា,  កញ្ញា វី ឌីណែត, និង កញ្ញា សាន ស្រីឡៃ ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីប្រទេសថៃ គឺលោក Tono Karkin  និងក្រុមភ្លេងរ៉ក់របស់លោកតែម្តងគឺក្រុម Tono & The Dust៕