(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីជួបជុំមួយ សម្រាប់មន្ដ្រីនគរបាលដែលចូលនិវត្តន៍ ព្រមទាំងចុះសួរសុខទុក្ខមន្ដ្រីនគរបាលដែលមានជំងឺរ៉ាំរ៉ៃ កំពុងរស់នៅផ្ទះ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទបុណ្យចូលឆ្នាំប្រពៃណីជាតិ។

តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ពិធីជួបជុំ និងចុះសួរសុខទុក្ខមន្ដ្រី​មានជំងឺរ៉ាំរ៉ៃ ដែលកំពុងសម្រាកព្យាបាលទាំងនៅផ្ទះ និងនៅមន្ទីរពេទ្យនេះ នឹងត្រូវធ្វើឡើងនៅដើមសប្ដាហ៍ទី១ នៃខែមេសាខាងមុខនេះ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំតែម្តង។

សម្រាប់លេខទូរស័ព្ទទំនាក់ទំនង និងសួរព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ស្នងការខេត្តត្បូងឃ្មុំ នៅខាងក្រោមនេះ៖