(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស ពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់​ថា  ភ្លៀងកក់ខែនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យ​ប្រ​ជាពលរដ្ឋ សូមប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ដែលអាចកើត​មានឡើង នៅពេលមេឃរកកលភ្លៀង៕