(សៀមរាប)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុងអភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តសៀមរាប ធ្វើរដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦០ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ  រួមមាន កងពលធំអន្តរាគមន៍លេខ២, កងពលតូចអន្តរាគមន៍លេខ៥, ទីបញ្ជាការប្រចាំទិសមុខយោធភូមិភាគ៤ អូកូនតឹង, និងវិរៈសេនាតូចការពារព្រំដែនលេខ ៤០៨ ។

លោក ឃឹម ប៊ុនសុង បានថ្លែងក្នុងឱកាសថា សន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា បានបង្ហាញអោយឃើញ ច្បាស់តាមរយៈសមិទ្ធផលនានា ដែលបានរីកដុះដាលយ៉ាងព្រោងព្រាតនៅគ្រប់ទីកន្លែងទទូរទាំងប្រទេស ឆ្លងតាមស្នាដៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទូទាំងប្រទេសបានផ្តល់សេចក្ដីទុក្ខចិត្ត និងគាំទ្របោះឆ្នោតជូនសម្ដេច តេជោ បន្តដឹកនាំប្រទេសគ្រប់អណត្តិ តរៀងទៅ។

 លោកអភិបាល  ក៏បានលើកពីវីរភាពអង់អាចក្លាហាន លះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបំរើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន  បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ ។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានផ្តាំផ្ញើដល់បងប្អូនយុទ្ធជន និងកងកម្លាំងត្រូវបន្តពង្រឹងពង្រីក ទីលានហ្វឹកហ្វឺននិងទំនប់ សម្រាប់បាញ់គ្រាប់ពិត ដែលអាចធានាដល់ការហ្វឹកហ្វឺនទ័ពជំនាញស៊ើបការណ៍។ ព្រមទាំងធ្វើការ ដាំដុះដំណាំបន្លែបង្ការ និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារៈ
កងទ័ពឲ្យបានល្អ និងជួយបងប្អូននៅជុំវិញមូលដ្ឋាន  ស្របតាមទិស្លោកពោលថា  រស់នៅឲ្យគេស្រឡាញ់ ចេញទៅឲ្យគេអាល័យ ។

ក្នុងនោះផងដែរ ឧត្តមសេនីយ៍ទោ ទេព រួន មេបញ្ជាការរង យោធភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំប្រតិភូដ៏វែងឆ្ងាយ អញ្ជើញមកសួរសុខទុកព្រមទាំងនាំមកនូវ សម្ភារៈ និងថវិការមួយចំនួនដើម្បីសម្រួលដល់ការខ្វះខាត និងឆ្លើយតបទៅនឹងតម្រូវការចំបាច់ នៃសមរភូមិដែលទាំងនេះគឺជា កាយវិការដ៏ថ្លៃថ្លារបស់ប្រតិភូខេត្តសៀមរាប ។

* អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ២ មានស្រាបៀរ ៥០កេស ថវិកា ៦,០០០,០០០រៀល និងមី ៥០កេស ។

* កងពលតូចអន្តរាគមន៍លេខ៥ (កងពលសម្ព័ន្ធមេត្រីជាមួយ រដ្ឋបាលខេត្តសៀមរា) រួមមាន៖ ថវិកាឧបត្ថមអង្គភាព ១០,០០០,០០០រៀល, ថវិការឧបត្ថមយុទ្ធជន ចំនួន៥៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ស្រាបៀរ១០០កេស, ទឹកបរិសុទ្ធ ២០០យួរ, ទឹកក្រូច ៤០កេស, ទឹកត្រី ៤០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ត្រីខ ១០កេស, មី ១០០កេស, ខ្ទឹមស ២៨គ.ក្រ, ឆៃប៉ូវ ២០គ.ក្រ, ប៊ីចេង ១៤គ.ក្រ, ត្រីប្រឡាក់ក្រៀម ៣០គ.ក្រ, ត្រីឆ្អើរ ២០០ក្រាស់, ផ្អក ៥គ.ក្រ, ប្រហុក ២០គ.ក្រ, ប្រេងឆា ៣យួរ, ស្ករត្នោត ១០គ.ក្រ, មាន់រស់ ៥០ក្បាល, ពងមាន់ ១,០០០គ្រាប់, គោ ២ក្បាល, ជ្រូក ២ក្បាល, បន្លែគ្រប់មុខ ៥០០គ.ក្រ, ប្រេងម៉ាសូត ២,០០០លីត្រ, ស័ង្កសី ៥០០សន្លឹក, តង់ ១ផ្ទាំង, ពុយដាក់ប្រេង ១០ពុយ, និងថវិកា ២,០០០ដុល្លារ(ថវិកាផ្ទាល់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង )សម្រាប់ទិញការ៉ូ សាងសង់សាលប្រជុំធំ កងពលអន្តរាគមន៍តូចលេខ៥។

* ទីបញ្ជាការប្រចាំទិសមុខយោធភូមិភាគ៤ អូរកូនតឹង រួមមាន៖ ស្រាបៀរ ៤០កេស,ថវិកាឧបត្ថមអង្គភាព ៥,០០០,០០០រៀល, មី៣០កេស, មាន់រស់ ២០ក្បាល, ពងមាន់ ៥០០គ្រាប់, និងជ្រូក ១ក្បាល។

* វិរៈសេនាតូចការពារព្រំដែនលេខ ៤០៨ រួមាន៖ ថវិកាឧបត្ថមអង្គភាព ៦,០០០,០០០រៀល ថវិការឧបត្ថមគ្រូបង្វឹកចំនួន ២៧នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ថវិការឧបត្ថមយុទ្ធជន ចំនួន២៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល, ស្រាបៀរ ៦០កេស, ទឹកបរិសុទ្ធ ១០០យួរ, ទឹកក្រូច ៥០កេស, ទឹកត្រី ៤០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ត្រីខ ៥កេស, មី ៥០កេស, ខ្ទឹមស ២៨គ.ក្រ, ឆៃប៉ូវ ៣០គ.ក្រ, ប៊ីចេង ១៣គ.ក្រ, ត្រីប្រឡាក់ក្រៀម ៤០គ.ក្រ, ត្រីឆ្អើរ ១០០ក្រាស់,អំបិល ១០គ.ក្រ, សៀង ៥គ.ក្រ, មាន់រស់ ៣០ក្បាល, ពងមាន់ ៥០០គ្រាប់, គោ ១ក្បាល, ជ្រូក ២ក្បាល, បន្លែគ្រប់មុខ ៣០០គ.ក្រ, ប្រេងម៉ាសូត ៥០០លីត្រ, ស័ង្កសី ៥០០សន្លឹក, តង់ ១ផ្ទាំង, ពុយដាក់ប្រេង ៣ពុយ៕