(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំគោកគង់កើត និងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានចូលរួមប្រជុំពិភាក្សាការងារ រួមមាន៖ ជំរុញសកម្មភាពការងារបក្ស ដោយយកចិត្តទុកដាក់​ចំពោះសមាជិកថ្មី ដែលបានសុំចូលជា មួយគណបក្សប្រជាជនកម្ពុជា, ចំពោះបញ្ហាផ្លូវដែលប្រជាពលរដ្ឋសុំជួសជុលនោះ ក្រុមការងារ បាន និងកំពុងរៀបចំជួសជុលតាមដំណាក់កាលៗ ចំពោះផ្លូវណាដែលត្រូវ ការចាំបាច់ជាមុនសិន និងបានឧបត្ថម្ភប្រាក់ចិញ្ចឹមចលនាជូនគណៈកម្មាធិការបក្ស ភូមិ-ឃុំ-យុវជនឃុំផងដែរ។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ ក៏មានការចូលរួមផងដែរពីសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំ-យុវជនឃុំជាខ្លាង និងសមាជិកបក្ស ស្រុកស្វាយអន្ទរមួយចំនួនផងដែរ។

បន្ទាប់មកក្រុមការងារបានចុះចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ដល់ខ្នងផ្ទះជូនស្រ្តីឆ្លងទន្លេចំនួន១០នាក់ និងគ្រួសារសព១គ្រួសារ ហើយបន្ថែមពីលើមូលនិធិនេះ លោកប្រធានបាននាំយកនូវអំណោយរបស់លោក នេត សាវឿន និងលោកស្រី រួមមានទាំងថវិកា និងសំភារៈមួយចំនួនរួមមាន៖ កន្សែង, ប៊ីចេង, ប្រេងកូឡា, ប្រេងការពារសត្វល្អិតខាំ។

ជាមួយគ្នានេះលោកប្រធានរួមជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំ បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលក្រីក្រលំបាកចំនួន៥គ្រួសារ ដោយនាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនរួមមាន៖ ក្នុង១គ្រួសារទទួលបានអង្ករ១បាវស្មើ25kg, ភួយ១, មុង១, ប៊ីចេង០,៥kg, មី១០កញ្ចប់, អំបិល២kg,ទឹកត្រី២ដប, ទឹកស៊ីអីវ២ដប, ទឹកសុទ្ធ២ដប, ទឹកក្រូច២កំប៉ុង៕