(ភ្នំពេញ)៖ កម្ពុជា ជាប្រទេសមួយ ដែលមានធនធានសម្បូរបែប នៃវិស័យសិល្បៈ សប្បិកម្ម ជាច្រើន ក្នុងការផលិតជារបស់របរ​ប្រើប្រាស់ប្រចាំថ្ងៃ និង ជារបស់ដូនតាដែលបានបន្សល់តាមចម្លាក់ប្រាសាទនានាជាច្រើន ។

ដោយឃើញនូវគុណប្រយោជន៍ទាំងអស់នេះទើបយើងបង្កើត ពិព័រណ៍សិល្បៈ និង សិប្បកម្ម ដែលជាពិព័រណ៍ថ្មីមួយទៀត ក្នុងគោលបំណង កសាងវេទិកាបង្ហាញផលិតផលក្នុងស្រុក ដល់អ្នកទិញលក់រាយនិងលក់ដុំ ជាពិសេសគឺបង្ហាញដល់ពិភពលោកថាកម្ពុជាមានរបស់ធ្វើដោយដៃដែលគួរអោយកោតសរសើរ។

ប្រភេទផលិតផលតាំងពិព័រណ៍មានដូចជា ៖
សូត្រ , ក្រមា , សាប៊ូធ្វើដោយដៃ, គ្រឿងលាបមុខ, ផលិតផលស្ប៉ាធ្វើដោយដៃ, គ្រឿងអលង្ការ, កាបូបនិងកាតាប, គំនូរ, រូបចំលាក់, គ្រឿងតុបតែងក្នុងផ្ទះ, ផលិតផលប៉ាក់ និងប្រដាប់ក្មេងលេង, វត្ថុអនុស្សាវរីយ៍, គ្រឿងសង្ហារឹមធ្វើពីដៃ, គ្រឿងអលង្ការធ្វើដោយដៃ, ការគូររូបថ្លុក, ការគូររូបលើអាវយឺត និងមានជាច្រើនទៀត ។

អ្វីដែលសំខាន់គឺចង់ឲ្យកូនខ្មែរទាំងអស់ ជួយលើកស្ទួយ ក្នុងវិស័យមួយនេះឲ្យកាន់តែធំទូលាយ និងផ្តល់តម្លៃដល់ពួកគាត់ ដោយការទៅទស្សនាផ្ទាល់ នៅថ្ងៃទី ០៨-០៩-១០ ខែមេសា ឆ្នាំ២០១៧ នាផ្សារទំនើបអ៊ីអនម៉ល ។

សម្រាប់កក់ស្តង់៖ 089 301727 / 077 718517 / 069 252 715

អ៊ីម៉ែល ៖ [email protected]

ហ្វេសបុក ៖ https://www.facebook.com/ArtandCraftCambodia/