(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មការសម្រប​សម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង ដែលមានទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្​តីក្រសួង​សាធារណការ និងដឹកជញ្ជូន ជាប្រធាន និងលោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ ជាអនុប្រធាន។

សេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «គណៈកម្មការ​នេះមានភារកិច្ច៖ ១.ដឹកនាំ និងតម្រង់ទិសនៃការអនុវត្តគម្រោង, ២.សហការ និងសម្របសម្រួលជាមួយភាគីថៃ ក្នុងការដំណើរ​អនុវត្តគម្រោង, ៣.សហការ និងរៀបចំកិច្ចព្រមព្រៀងសាងសង់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយភាគីថៃ, ៤.រៀបចំគោលការណ៍​គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង, ៥.ណែនាំ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុង​ពេលអនុវត្ត​គម្រោង និង៦.ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី»។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖