(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដ ISUZU Blue Power នៅផ្សារទំនើបTK Avenue ចំនួន ២ថ្ងៃ គឺនៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៩:០០យប់។

អតិថិជនដែលមានបំណងផ្លាស់ប្តូរ រឺទិញរថយន្តថ្មី សូមអញ្ជើញចូលរួមទស្សនា និងសាកល្បងបើកបរ ដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមជាមួយបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power នោះលោកអ្នក និងជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ ISUZU ស៊េរីថ្មីម៉ូដែល ២០១៧ ជាមួយបច្ចេកវិទ្យា ISUZU INSIGHTថ្មី ចុងក្រោយ។

ក្នុងឱកាសដាក់តាំងបង្ហាញនេះផងដែរក្រុមហ៊ុនក៏បានបង្កើតនូវកម្មវិធីផ្តល់ជូនដ៏អស្ចារ្យដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួនសំរាប់ការទិញរថយន្ត ISUZU D-MAX Blue Power  និង ISUZU mu-X Blue Power ស៊េរីថ្មី ម៉ូដែល ២០១៧ អតិថិជននឹងទទួលបានការផ្តល់ជូនជាពិសេសដូចជា៖

-ប័ណ្ណបញ្ចុះតំលៃដែលមានទឹកប្រាក់ចំនួន ៨៨៨ដុល្លារ។

-ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ០៣ឆ្នាំ ឬ ១០០,០00  គីឡូម៉ែត្រ។

-ទទួលបានការត្រួតពិនិត្យពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU INSIGHT
ដ៏ទំនើប ឈានមុខគេ។

ដោយមានការគាំទ្រពីអតិថិជន ក្រុមហ៊ុនក៏មានការផ្តល់ជូនកាន់តែពិសេសសំរាប់ការទិញរថយន្ត ISUZU mu-X     ម៉ូដែល២០១៦ អតិថិជននឹងទទួលបាន សរុបជាទឹកប្រាក់រហូតដល់ទៅ ៤,៦00ដុល្លារ មានដូចជា÷

-ការបញ្ចុះតម្លៃជាសាច់ប្រាក់ ២,២00ដុល្លារ។

-ប័ណ្ណប្រេងម៉ាស៊ូតតេលា ៧៧៧លីត្រ។

-ប័ណ្ណធានារ៉ាប់រង រយ:ពេល០២ឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រង FORTE ដែលជាក្រុមហ៊ុនធានារ៉ាប់រង  ដ៏ធំមួយនៅប្រទេសកម្ពុជា។

-ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ០៣ឆ្នាំ ឬ ១០០,០០០  គីឡូម៉ែត្រ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩ ឬ  មកទស្សនាផ្ទាល់នៅអាគារតាំងបង្ហាញដែលមាន ទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕