(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖២៥នាទីព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព, គណៈរដ្ឋមន្រ្តីបានចាប់ផ្តើមបើកកិច្ចប្រជុំ ក្រោមអធិ​បតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិភាក្សាអំពីរបៀបវារៈមួយចំនួន នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក ផៃ ស៊ីផាន បានអះអាងថា របៀបវារៈចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ទី២៖ សេចក្តីព្រាង ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ និងទី៣៖ បញ្ហាផ្សេងៗមួយចំនួនទៀត៕