(ពិភពលោក)៖ នៅថ្ងៃទី២៣ ខែមីនានេះ​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង ជាពិសេសនោះគឺការ​វាយ​ប្រហារ​ភេរ​វកម្ម​នៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍​ប្រទេសអង់គ្លេស។ ចង់ដឹងថា តើព្រឹត្តិការណ៍នៃរូបភាពសំខាន់ៗមានអ្វីខ្លះ សូមទស្សនារូបភាពនានា ដូចខាងក្រោម៖

១៖ ប៉ូលិសអង់គ្លេសបានចាប់ខ្លួនមនុស្ស ០៧នាក់ នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កត ជុំវិញការវាយប្រហារភេរវកម្ម នៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍​កាលពីថ្ងៃពុធ!

២៖ អង្គការណាតូ​បញ្ចូនរថក្រោះ, កាំភ្លើងធំ​ស្វ័យប្រវត្តិ, និងបរិក្ខាយោធា​ទំនើបៗ ជាច្រើនគ្រឿងទៅកាន់អេស្តូនី ដើម្បីធ្វើសមយុទ្ធយោធាបង្ហាញ​សាច់ដុំដាក់​ទីក្រុងមូស្គូ!

៣៖ នៅឯសហរដ្ឋអាមេរិក មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀត បានបាត់បង់ជីវិត​នៅក្នុងហេតុការណ៍​បាញ់ប្រហារ​កើតចេញពីការ​ឈ្លោះប្រកែកគ្នា នៅភាគខាងជើងរដ្ឋ Wisconsin!

៤៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន មិនមានបំណងចង់ធ្វើ ជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ប៉ុន្តែប្រពន្ធរបស់លោកអ្នកចង់ឲ្យធ្វើ!

៥៖ កូរ៉េខាងជើងរងការចោទប្រកាន់ថាបានលួចលុយ ៨១លានដុល្លារ ពីគណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណា្ដលអាមេរិក Fed ក្នុងទីក្រុងញូយ៉កដោយការហេក!

៦៖ កូរ៉េខាងជើងបានថ្កោលទោសជប៉ុន យ៉ាងចាស់ដៃ​ ចំពោះការបាញ់បង្ហោះផ្កាយ​រណបស៊ើបការណ៍​សម្ងាត់មកលើទីក្រុងព្យុងយ៉ាង!

៧៖ ក្រុម​ភេរវករ​ ISIS បានចេញមុខអះអាងថាជាអ្នករៀងចំគំរោងវាយប្រហារដ៏កក្រើកនៅទីក្រុងឡុងដ៍ បន្ទាប់​ពី​នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​​លោក​ស្រី Theresa May បានថ្លែងសុន្ទរកថានៅក្នុងសភាឆ្លើយតបចំពោះអំពើភេរវកម្មដ៏ខ្មៅងងឹតនេះ៕