(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០យប់, (សូមស្តាប់ លោក វ៉ាន់ សារាយ និងកញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានលំអិត) !

** ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ​ ខុសច្បាប់
២៖ ឃាតកម្នាក់ដែលបាញ់សម្លាប់ លោក កែម ឡី ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត
៣៖ គណបក្សប្រឆាំង ដាក់លិខិតស្នើសុំជួបសម្តេចក្រឡាហោម ស ខេង ដើម្បីពន្យល់រឿងសមាជខុសច្បាប់
៤៖ សត្វដំរីស្តមួយក្បាលដែលងាប់នៅជើងភ្នំគិរីរម្យ ត្រូវមន្រ្តីជំនាញយកទៅកប់នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ព្រោះខ្លាចមានជនខិលខូច លួចគាស់យកគ្រោងឆ្អឹង

** ព័ត៌មានអន្តរជាតិ (World News)

១៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យ០៧នាក់ ពាក់ព័ន្ធអំពើភេរវកម្ម នៅកណ្តាលក្រុងឡុងដ៍ បណ្តាលឱ្យម​នុស្សស្លាប់០៥នាក់
២៖ ការព្យាករណ៍មួយ បានបង្ហាញថា បេក្ខជនប្រធានាធិបតីបារាំងថ្មី លោក Macron នឹងឈ្នះក្នុងការបោះឆ្នោតនៅខែក្រោយនេះ
៣៖ រដ្ឋាភិបាលកូរ៉េខាងជើង រងការចោទប្រកាន់ថា បានចូលលួចលុយ ធនាគារបង់ក្លាដែស ៨១លានដុល្លារ
៤៖ មនុស្ស០៤នាក់ បានស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក

(សូមស្តាប់កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ)