(ភ្នំពេញ)៖ ចង់ដឹងថា April Fools' Day ជាមួយនឹង Party @ the Fool Vol.07 នៅ Cloud9 Skybarលើកនេះ ត្រលប់មកវិញ ជាមួយនឹងអ្វីដែលប្លែកខុសពីលើកមុនអ្វីខ្លះ?

រដូវក្តៅ បានចូលមកដល់ហើយ តោះ! មកចូលរួមរីករាយហែលទឹកកំសាន្តទាំងអស់គ្នានៅថ្ងៃទី០១មេសាខាងមុខនេះ ចាប់ពីក្បាលព្រលប់ រហូតដល់យប់ឯណោះ ។ Call កក់ណាត់មិត្តភ័ក្តរបស់អ្នក មកទទួលយកនូវបទពិសោធន៍ ជប់លៀងក្បែរអាងទឹក ជាមួយនឹងខ្យល់អាកាសត្រសៀកៗ ជាពិសេស រីករាយជាមួយប្រ៉ូមូសិនSAN MIGUEL LIGHT BEER ទិញ៤ដប នឹងទទួលបាន៥ដបភ្លាម។

រាំលេងកំសាន្តសប្បាយតាមចង្វាក់ភ្លេងជាមួយ DJ NORA HAIDEE & DJ TIM COATES ដែលនឹងមកកន្ត្រាក់អារម្មណ៏ របស់លោកអ្នក ទៅតាមចង្វាក់ភ្លេងបែប CHILL-VOCAL-HAPPY-DEEP-HOUSE។ ជាងនេះទៅទៀតក៏មាននូវ ការរៀបដាក់តាំងសាច់ Kebab និង Pasta គ្រប់ប្រភេទ ដែលមានច្រើនជំរើសទៅតាមបែបអាស៊ីនិងអឺរ៉ុប ហើយជាចុងក្រោយ ក៏មានកម្មវិធីចាប់ឆ្នោតផ្សងសំណាងផងដែរ។

កុំភ្លេចណា! មកទទួលយកនូវបទពិសោធន៍ថ្មីក្នុងថ្ងៃ April Fools! ជាមួយនឹងមិត្តភក្តិរបស់លោកអ្នកក្នុងកម្មវិធី Party @ the Fool Vol.07 នៅ Cloud9, Skybar ទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 023 961 888 / 085 962 962 ឬចុច like ក្នុង SUN & MOON facebookpage: www.facebook.com/sunandmoonhotel/
http://www.sunandmoonhotel.com/lifestyle/happening.html ៕