(កំពត)៖ មន្ដ្រីនគរបាលខេត្តកំពត១៦០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ព្រមទាំងបូកសរុបលទ្ធផលការងារ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សុ្នងការនគរបាលខេត្ត។

ក្នុងពិធីនោះ ក៏មានការចូលរូមពី ​​លោក-លោកស្រីស្នងការរង លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-​នាយរង​ការិយាល័យ លោកអធិការ-អធិការរងស្រុក-ក្រុងទាំង៨ លោកមេបញ្ជាការវរសេនាតូច​៦០១ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង​៩៣ប៉ុស្តិ៍ សរុប​៣១៥នាក់​។

សូមបញ្ជាក់ថា មន្ដ្រីនគរបាល២២នាក់ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដោយឡែកមន្ដ្រីនគរបាល​១៣៨នាក់ ដែលបំពាក់ឋានន្ដរស័ក្ដិ ដែលក្នុងនោះរួមមាន​ ថ្នាក់អនុសេនីយ៍ឯកចំនួន១៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ៥១នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន៤៣នាក់ និងថ្នាក់ព្រិន្ទបាលឯកចំនួន១៤នាក់​៕