(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានប្រកាសជូនដំណឹងសារជាថ្មីម្តងទៀតដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះតែប៉ុណ្ណោះ។   

នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរស័ព្ទមកប្តូរយកទឹកប្រាក់ដែលខ្លួនបានទិញ។

កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុងដែលនាំចូលផលិតផលសាមសុងផ្លូវការនៅកម្ពុជា។

១៖ សម្រាប់អតិថិជន ដែលបានទិញ ពីហាងទំនើបសាមសុងApsara, KLD ឬ Nika ដែលជាអ្នកនាំចូលផលិផលសាមសុងផ្លូវការ   សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara   នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។

២៖ សម្រាប់អតិថិជន ដែលមិនបានទិញ ពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញ ដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះសម្រាប់កម្មវិធីនេះ។

ក្រុមហ៊ុនសាមសុង ក៏បានថ្លែងថា «សូមអភ័យទោសដោយសុច្ច ចិត្តចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ»

គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ៕