(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ (Huawei) ដែលកំពុងឈរជួរមុខ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីស្មាតហ្វូនដោយ​ប្រើប្រព័ន្ធប្រតិបត្តិការ Android ត្រៀមកាដូថែមមហាថែម សម្រាប់សង្រ្កានឆ្នាំថ្មី សរុបជាទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លារ រួមទាំង Free ស៊ីម Cellcard និងអ៊ីនធឺណែតពេញមួយឆ្នាំ (2GB ក្នុង១ខែ) ដោយឥតគិតថ្លៃផងដែរ។

«ហួវៃសង្រ្កានប្រមូ​សិន» មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ​ហួវៃ Free Free ពី ហួវៃ គឺ ជាកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រ​ពៃណីខ្មែរ ដែលនឹងខិតជិត​មកដល់ខាងមុខនេះ ក្រោមការសហការធំពី ក្រុមហ៊ុន Cellcard។ កម្មវិធីនេះ មាននៅគ្រប់ហាងលក់ទូរសព្ទ ទូទាំងប្រទេស ពិសេសហាងដែលមាន ស្លាក​សញ្ញា​ហួវៃ និងហាងធំៗ ដែលមានបុគ្គលិកហួវៃ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុនស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ខាងមុខនេះ ក្រុមហ៊ុន ហួវៃ សូមផ្តល់ជូន សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ Free Free ពី ហួវៃ រាល់ការជាវ Huawei Mate 9, Huawei P9 & P9 Plus, Huawei GR5 2017 Premium Version, Huawei GR5 2017 Standard Version, Huawei M3, Huawei T1 7អ៊ីញ និង ហួវៃ ស៊េរី Y សុទ្ធតែទទួលបានកាដូ ស៊ីម Cellcard និងអ៊ីនធឺណែត​ ពេញមួយឆ្នាំ (2GB ក្នុង១ខែ)។

លោក យុទ្ធូ បន្ថែមថា «សូមប្រញាប់រួសរាន់ឡើង កាដូច្រើនសន្ធឹកសន្ធាប់កំពុងរងចាំអ្នក សរុបជាទឹកប្រាក់ប្រមាណជាង​១០ម៉ឺន ដុល្លារ ទូទាំងប្រទេស។ ការផ្តល់ជូននេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃនេះ រហូតដល់កាដូអស់ពីស្តុក!»។

គួររំឭកថា កាដូដែលត្រូវបន្ថែមជូន ដល់អតិថិជនសម្រាប់ អបអរសាទរ សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពីហួវៃ រួមមាន Huawei Power Bank, Selfie Stick. សំបកទូរសព្ទ Original, ជើងកាមេរ៉ាថតរូបខ្នាតធំ , អាវយឺត, ស្រោម Original, Original Bluetooth Speaker, កាស Bluetooth, Memory SD Card  ក្រវិលទម្រទូរសព្ទ និង ស៊ីម Cellcard និងអ៊ីនធឺណែតពេញមួយឆ្នាំ (2GB ក្នុង១ខែ) ទៅតាមប្រភេទស្មាតហ្វូននីមួយៗ៕