(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា​ចំនួន២៩,២៥០ដុល្លារ​(ពីរម៉ឺនប្រាំបួនពាន់ពីររយហាសិបដុល្លារអាមេរិក)​ ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន១៥អណ្ដូង​ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន២២៤គ្រួសារ ស្មើមនុស្ស១,២២១នាក់​រស់នៅក្នុងឃុំចំនួន៦​ នៃស្រុកចិត្របុរី​ស្រុកឆ្លូង​និងក្រុងក្រចេះ​ ខេត្តក្រចេះកាលពីថ្ងៃទី២០​ ខែមីនា ឆ្នាំ២០១៧។

សូមបញ្ជាក់ផងដែរថា​ គិតចាប់តាំងពីឆ្នាំ២០១៤​ ដល់ខែកុម្ភៈ​ឆ្នាំ២០១៧នេះ​កាកបាទក្រហមកម្ពុជា​ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុនសែន​ជាប្រធាន​បានផ្តល់អណ្តូងទឹកចំនួន៤៤ អណ្ដូង រួចមកហើយ​សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ​ហើយការផ្តល់អណ្តូងទឹកចំនួន១៥លើកនេះទៀត គឺជាការផ្តល់ជូនក្នុងជំហានទី២​ សម្រាប់ឆ្នាំ២០១៧នេះ​៕