(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង​ គ្រុប​ គ្រោង​​នឹងបង្កើត​​កម្មវិធី​ «Career Day» នៅ​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ នៅ​​ការ​រិយាល័យ​កណ្ដាល​​របស់​ក្រុមហ៊ុន​ ដើម្បី​​ផ្ដល់​​​​ការងារ​ជាង​២០​​មុខ​តំណែង​​ ​ដល់មនុស្សគ្រប់វ័យទាំងអស់ ជាពិសេសសិស្ស-និស្សិត ដែលកំពុងតែស្វែងរកការងារធ្វើ។

យុវជន​ និស្សិត​ និង​ប្រជាពលរដ្ឋ​​ទូ​ទៅ ដែល​ចាប់​អារម្មណ៍ ​នឹង​មុខ​​​តំណែង​ទាំង​នេះ សូម​អញ្ជើញ​​​​យក​ប្រវត្តិរូប​សង្ខេប​, Cover Letter, សញ្ញាបត្រ​ និង​លិខិត​បញ្ជាក់​ផ្សេង​ៗ​ មក​កាន់​​កា​​រិយាល័យ​​កណ្ដាល​​ក្រុមហ៊ុន​ ជីប ម៉ុង​ គ្រុប​ ស្ថិត​នៅផ្ទះ​លេខ​​១៣៧B មហាវិថី​ម៉ៅសេទុង​ ខណ្ឌ​ចំការមន​ រាជ​ធានី​ភ្នំពេញ​​ នៅ​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ វេលា​​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់។

ក្រោយ​ការ​ទទួល​​ពាក្យ​ ក្រុមហ៊ុន​នឹង​​ធ្វើ​ការ​សម្ភាស​ភ្លាមៗ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង៖ ០១៧ ៥៩៣ ២២២/ ០៨៦ ៥៥៥ ៨១៥៕