(ក្រចេះ)៖ ​កុមារា​អាយុ​៧​ឆ្នាំម្នាក់ ​បាន​ធ្លាក់ចូលក្នុង​ទឹកស្រះ​ក្បែរ​ផ្ទះ បណ្តាល​ឲ្យ​លង់​ទឹកស្លាប់ កាលពី​រសៀល​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០១៧​ម្សិលមិញនេះ នៅ​ចំណុចភូមិ​សង្គម ​ឃុំ​សណ្ដាន់​ ស្រុក​សំបូរ ​ខេត្តក្រចេះ​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​កុមារារងគ្រោះខាងលើនេះ ឈ្មោះ​ ហួយ សុខ​ខា អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ​បាន​លង់​ទឹកស្រះ​បណ្ដាលឲ្យស្លាប់​។

បច្ចុប្បន្នសាកសព​ បន្ទាប់ពី​កម្លាំង​នគរបាល បាន​ពិនិត្យឃើញថាពិតជា​លង់ទឹក​ស្រះ​ស្លាប់​មែន​ហើយ ក៏​បានធ្វើ​កំណត់ហេតុប្រគល់​​ឲ្យ​ទៅ​ក្រុមគ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃណី៕