(កែប)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តកែប បានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងលោកស្រី អ៊ុល ភីរុណ អតីតប្រធានមន្ទីរកិច្ចការនារីខេត្តកែប ឡើងទៅជាអភិបាលរងខេត្តកែបថ្មី ជំនួសលោកស្រី ព្រំ ចំរើន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។​

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង ជាអភិបាលរងខេត្តកែបជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក កែន សត្ថា អភិបាលខេត្ត អាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីដែលមានការពាក់ព័ន្ធជាង៤០០នាក់៕