(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿងគ្រឿងទៀត ឈ្មោះ Diamond Princess ដែលជានាវាទី១៩ មកពីកំពង់ផែហូជីមីញ វៀតណាម ផ្ទុកអ្នកដំណើរជាង ២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា ទេសចរដែលមកតាមនាវាខាងលើ មានចំនួន ២,៧៦០នាក់ និងនាវិកចំនួន១,០៨៤នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៤ល្ងាចថ្ងៃដដែលនេះ ឆ្ពោះទៅកាន់កំពង់ផែឡាមឆាបាង ប្រទេសថៃ។

សូមជម្រាបថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ចូលតាមផ្លូវសមុទ្រមានចំនួន ៥២,៤០០នាក់ ស្មើនឹង៥.១% នៃចំនួនសរុប កើនឡើង២៣.៥% ធៀបនឹងរយៈពេល ២ខែដូចគ្នា នៅឆ្នាំ២០១៦៕