(ភ្នំពេញ)៖ ក្រោយពីការបោះឆ្នោតគាំទ្រក្នុង Facebook រយៈពេល១សប្តាហ៍ពេញ ទីបំផុតយើងបានរកឃើញសាលា, វិទ្យាល័យ  ដែលទទួលបានការគាំទ្រច្រើនជាងគឺ វិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលទទួលបានសំឡេងបោះឆ្នោត ចំនួន ៣,៦៧៨ សំឡេង ដែលជាសំឡេងច្រើនជាងគេបន្ទាប់ពី វិទ្យាល័យច្បារអំពៅ ទទួលបាន១,៩៣៤ សំឡេង និងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ទទួល​១,៦០៨ សំឡេង។

ដូច្នេះក្រុមហ៊ុន TODAY ISP នឹងធ្វើការផ្តល់ជូនអ៊ិនធឺណិតដល់វិទ្យាល័យ ជា ស៊ីម សាមគ្គី ប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្រុមហ៊ុន TODAY ISP បានប្រឹងប្រែងចែករំលែកសេវាកម្មអ៊ិនធឺណិតរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សារធារណៈជន ជាពិសេស
វិស័យអប់រំ ទីតាំងដែលបានភ្ជាប់បណ្តាញរួចរាល់រួមមាន វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី  វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និង សមាគម និស្សិត សិស្សខេត្តក្រចេះ។

សូមបញ្ជាក់ថាក្រុមហ៊ុន TODAY ISP បានបើកដំណើរការកាលពី២ឆ្នាំកន្លងទៅហើយក្រុមហ៊ុនផ្តល់ជូនសេវាអ៊ិនធឺណីត និង VPN តាមរយៈ បណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗជាច្រើន៕