(ភ្នំពេញ)៖ នៅមុននេះបន្តិចមានករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះចំងាយប្រមាណជាង១០០ម៉ែត្រ ទៅបុកកម្មការិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរ (ស្រ្តីពោះធំម្នាក់) ខណៈកំពុងទទួលទានបាយថ្ងៃត្រង់នៅខាងក្រៅរោងចក្រ។ កន្លែងកើតហេតុស្ថិតនៅតាម បណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមទស្សនាវិដេអូ ដែលភ្នាក់ងារព័ត៌មាន Fresh News ផ្សាយផ្ទាល់ពីកន្លែងកើតហេតុតាម Facebook៖