(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ​​អាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២២ ជំនាញឆ្លាមសមុទ្រជំនាន់ទី៥ និងបើកវគ្គបំប៉នការងារសេនាធិការ និងវគ្គហ្វឺកហ្វឺនបំប៉នគរុកោសល្យ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងនាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសិក្ខាកាមមកពីអង្គភាពនានាជាច្រើនរូបទៀតផងដែរ៕