(ភ្នំពេញ)៖ បន្ទាប់ពីបានរកឃើញអ្នកឈ្នះរង្វាន់ពីកម្មវិធីវីតាល់ «ស្នេហ៍លើវេហា» ពីការចាប់រង្វាន់លើកទី១ កាលពីពាក់ កណ្តាលខែមីនាកន្លងមកក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្នុងកម្មវិធីរាត្រីកម្សាន្តរួចមក ក្រុមហ៊ុនវីតាល់ បានប្រារព្ធពិធី ប្រគល់រង្វាន់ជូនទៅដល់ គូស្វាមីភរិយាវីតាល់ ដែលមានសំណាង។ ការប្រគល់រង្វាន់នេះ បានប្រព្រឹត្តធ្វើនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្នុងបរិមាណ ក្រុមហ៊ុនវីតាល់។

រង្វាន់សរុបមាន ២៩រង្វាន់ រួមមាន ដំណើរកម្សាន្តលំដាប់ វីអាយភី តាមឧទ្ធម្ភាគចក្រ ជុំវិញទឹកដីអង្គរ ជាមួយនឹងការស្នាក់នៅ សណ្ឋាគារផ្កាយ៥ ដ៏រ៉ូមែនទិក ឈុតខារ៉ាអូខេសូនី ទូរទស្សន៍អិលជី ៤៣អ៊ីញ ម៉ាស៊ីនបោកខោអាវ កង្ហារអេឡិចត្រូនិច ព្រមទាំង រង្វាន់ទឹកពិសាវីតាល់ ជាច្រើនសិបរង្វាន់ទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខបភើរេសិន វីតាល់ បានថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ទឹកពិសាគុណភាពខ្ពស់វីតាល់កន្លងមក ដែល ការគាំទ្រនេះ បានធ្វើឲ្យវីតាល់ មានកម្មវិធីសង្គមជាច្រើន ដើម្បីឆ្លើយតបទៅនឹង មូលនិធីជួយសង្គមរបស់យើង។

លោកប្រធានផ្នែកទីផ្សារ ក៏បានសម្តែងការអបអរសាទរ ចំពោះគូស្វាមីភរិយាថ្មី ដែលបានជ្រើសយកវីតាល់ ទៅប្រើប្រាស់ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ព្រមទាំងមានសំណាងឈ្នះរង្វាន់ ពីក្រុមហ៊ុន វីតាល់។ លោកបានបញ្ជាក់បន្ថែមថា វីតាល់មិនត្រឹមតែជាក្រុមហ៊ុន ដែលផលិតទឹកមានគុណភាពឈានមុខនោះទេ យើងក៏ជាក្រុមហ៊ុន ដែលមានភាពសុក្រិតបំផុត ពួកយើងតែងតែផ្តល់រង្វាន់ពិតៗ ដល់អតិថិជន ដោយមិនធ្លាប់ កុហកបោកប្រាស់ អតិថិជន ម្តងណាឡើយ។ ក៏ដូចជាថ្ងៃនេះផងដែរ គូស្វាមីភរិយា ដែលទទួលបានរង្វាន់ ទាំងអស់គឺសុទ្ធសឹង តែជាអ្នកទទួលបាន រង្វាន់ពិតៗ មិនក្លែងបន្លំ។

គួរបញ្ជាក់ថា អ្នកត្រូវរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ «វីតាល់ស្នេហ៍លើវេហា» លើកទី១ នេះមានចំនួន ២៩រង្វាន់ ដែលក្នុងនោះគូដែលត្រូវរង្វាន់ធំគឺ លោក គ្រុយ ឆេងលាង និង អ្នកនាង គយ រស្មី មកពីភ្នំពេញ ទទួលបានរង្វាន់ ធំ កញ្ចប់ដំណើរ កម្សាន្តតាមឧទ្ធម្ភាគចក្រ លើទឹកដៃអង្គរ តម្លៃ រាប់ពាន់ដុល្លា។ លោក លាន សុវណ្ណលី និង អ្នកនាង លឹម សុខនីន មកពីភ្នំពេញ ទទួល បានរង្វាន់ឈុតខារ៉ាអូខេសូនី, លោកផេង សុភា និងអ្នកនាង អូន រចនា ទទួលបាន ទូរទស្សន៍LG ៤២អ៊ីញ, លោក លី ណេទីនស៊ួង និងអ្នកនាង ហ៊ាន សុខជា មកពីភ្នំពេញ ទទួលបានម៉ាស៊ីនបោកខោអាវម៉ាកសាមសុង។ ចំណែកឯគូស្វាមីភរិយាថ្មី ២៥គូទៀតក៏មានសំណាងទទួលបាន កង្ហារអេឡិចត្រូនិច និងផលិតផលវីតាល់ជាច្រើនកេសផងដែរ។

ក្រុមហ៊ុនវីតាល់ ក៏សូមអំពាវនាវដល់អ្នកដែលមិនបាន ឈ្នះរង្វាន់លើកនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះនេះគឺគ្រាន់ តែជា ការប្រគល់រង្វាន់លើកទី១ប៉ុណ្ណោះ។ កម្មវិធី «វីតាល់ស្នេហ៍លើវេហា» នឹងមានការចាប់រង្វាន់ចំនួន១លើកទៀត គឺនៅខែ កក្កដា ដើម្បីស្វែងរកកូនកំលោះក្រមុំដែលមានសំណាងផ្សេងទៀត។

សម្រាប់អ្នកដែលមានគម្រោងរៀបការសូមកុំភ្លេចជ្រើសយក វីតាល់ ព្រោះវីតាល់ គឺជាក្រុមហ៊ុនទឹកពិសាតែមួយគត់ដែលផ្តល់ សំណាងជារង្វាន់ជាច្រើនប្រភេទ សម្រាប់ជាចំណងដៃរបស់អ្នក។ សូមប្រញាប់រួសរាន់ឡើង ព្រោះ វីតាល់ចង់ឃើញរង្វាន់ ទាំងអស់ ក្លាយជាចំណងដៃ ដ៏មានន័យសម្រាប់អាពាណ៍ពិពាហ៍របស់អ្នក។

កម្មវិធីអាពាហ៍ពិពាហ៍ Vital VIP Honeymoon នឹងបន្ត រហូតដល់ខែកក្កដា ២០១៦ ចំពោះព័ត៌មានបន្ថែម សូមទាក់ទង តាមទូរសព្ទលេខ ភ្នំពេញនិងកណ្តាល ០៩៧ ៧៥០១ ៣៣៣/០៨៨ ៦៣៣៣ ០៧៩ ខេត្តសៀមរាប ០៩៧ ៨០៦១ ៣៣៣ បាត់ដំបង ០៨៨ ៦៣៣៣ ០៤៧ និង កំពង់ចាម ០៨៨ ៦៣៣៣ ០៦៦ ឬអាចស្វែងរក ក្នុងVital Facebook Page: vital premium water៕